ការដាក់កូដសុវត្ថិភាពលើ Account ក្នុងការប្រើ internet

កូដសុវត្ថិភាព ( pass word ) ជាអក្សរសម្ងាត់ដែលមានលក្ខណៈឯកជនភាព សម្រាប់បុគ្គលឬនរណាម្នាក់ដែលបង្កើត account មួយលើបណ្តាញអីុនធឺណិត។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានជនទុច្ចរិតបានលួចបន្លំប្រើប្រាស់ account អ្នកដទៃដូចជាការបន្លំឲ្យវេរលុយតាមមីក្រូហិរញ្ញវត្ថុ ការឆរបោកតាមលេខទូរស័ព្ទ ការជេរប្រមាថ ការលួចបង្ហោះរូបអាស់ភាសជាដើម។

នៅកម្ពុជាយើង អ្នកនិយមប្រើបណ្តាញសង្គមហ្វេសប៊ុកមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ដូច្នេះហ្វេសប៊ុកកំពុងពេញនិយមបំផុតនៅស្រុកខ្មែរ។មានអ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះបានបង្កើត account = គណនី​ របស់ខ្លួនពុំបានចាប់អារម្មណ៍ទៅលើលេខកូដសម្ងាត់ដែលបានបញ្ចូលជាលើកដំបូងនោះឡើយ។ការដាក់កូដសម្ងាត់ងាយៗពេកអាចធ្វើឲ្យជនខឹលខូចលួចប្រើប្រាស់account របស់យើងបាន។តាមពិតម្ចាស់ account នីមួយៗអាចប្តូរកូដសម្ងាតថ្មី់របស់ខ្លួនបាន ។ កូដសម្ងាត់គួរដាក់ឲ្យមានលក្ខណៈស្មុគ្រស្មាញដើម្បីបំភាន់ពីអ្នកដទៃ។

តើកូដសម្ងាត់បែបណាដែលមានសុវត្ថិភាពខ្ពស់ ?

មានអ្នកប្រើប្រាស់អីុនធឺណិតច្រើនណាស់ដែលបានបង្កើត account ដោយប្រើ pass word ងាយៗចាំដូចជា ៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឈ្មោះជាអក្សរ លេខរៀង ។ល។

ដូច្នេះតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា តម្រូវឲ្យដាក់ pass word លាយចម្រុះទៅដោយ ៖

<< និមិត្តសញ្ញាខ្លះ អក្សរខ្លះ លេខខ្លះ >>គឺជាការល្អបំផុត។

(បំណងល្អពី ៖ យួន បូរ៉េត )