មិត្តដែលមិនអាចបំភ្លេចបាន !

មិត្តភក្តិរបស់យើង ជាសណព្វចិត្តដែលស្រឡាញ់និងរាប់អានគ្នាក្នុងគ្រាក្រនិងគ្រប់កាលៈទេសៈ។

កាលពីឆ្នាំ១៩៩4–1996 ខ្ញំុនៅវត្តលង្ការរាជធានីភ្នំំពេញរៀននៅមហាវិ-គរុកោសល្យភ្នំពេញ(វិទ្យាស្ថានជាតិអបំរំ)ខ្ញំុមានមិត្តម្នាក់ឈ្មោះខាត់ សោភណ្ឌមានស្រុកកំណើតនៅភូមិជង្រុក ឃំុជង្រុក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ពេលមិត្តភក្តិរូបនេះនៅជាមួយគ្នា បានជួយគ្នាក្នុងគ្រាក្រ ។យើងបានជួយជាមតិយោបល់ ជាស្មារតី ជាលុយកាក់ ជាចំណីអាហារ។ពេលខ្លះមិត្តមានជម្ងឺឈឺថ្កាត់ទាំងយប់ យើងជូនគ្នាទៅដេកពេទ្យរួចដេកកំដរមិត្តរហូតដល់មិត្តភក្តិជាសះស្បើយ។

ពេលបញ្ចប់ការសិក្សា យើងបែកគ្នា ខ្ញំុមានការងារធ្វើជាគ្រូបង្រៀន គេជាបុគ្គលិកភោជនីយ៍ដ្ឋាន។

យើងបែកគ្នាទាំងអាល័យ ។ យើងយំឱបមិត្តភក្តិមុននឹងមកស្រុក។

តែ១ឆ្នាំគត់មិត្តភក្តិរបស់ខ្ញំុបានលែងនៅវត្តលង្កា ។គេមិនដឹងទៅទីណា។ពេលយើងទៅភ្នំពេញម្តងៗតែងតែទៅកុដិលោកសួររកមិត្តភក្តិចាស់ តែគ្មាននរណាស្គាល់។

ខ្ញំុនៅតែនឹកមិត្តម្នាក់នេះជារៀងរហូត។អនុស្សាវរីយ៍គ្រប់យ៉ាងនៅតែមានក្នុងចិត្តខ្ញំុជានិច្ច។ ខ្ញំុភ្លេចផ្ទះរបស់គេ ។មិនចាំផ្លូវទៅរកស្រុកកំណើតរបស់គេ(21ឆ្នាំកន្លងផុត)។

អត្ថបទនិងរូបភាពដោយ៖ យួន បូរ៉េត

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.