សំណួរចម្លើយ

១-តើ internet ផ្តល់សេវាកម្មអ្វីខ្លះ?

 • អីុម៉េល E-mail
 • ព័ត៌មាន information
 • ការជែកកម្សាន្ត Chat
 • វេទិការ Forum
 • កំណត់ហេតុបណ្តាញ Blog
 • ការកំសាន្ត Entertainment
 • ទិញអីុវ៉ាន់តាមអីុនធឺណិត Online Shopping
 • កម្មវិធី Program
 • រៀនតាមអីុនធឺណិត E-learning
២-តើស្វែងរកអីុនធឺណិតដោយរបៀបណា ?
 • ភ្ជាប់សេវាកម្មអីុនធឺណិតលើកុំព្យូទ័រឬទូរសព្ទដៃឬ ipaid ។
 • រកនៅហាងកាហ្វេ ដែលផ្តល់ WiFi
 • ជាវអីុនធឺណិតពីក្រុមហ៊ុនណា១
៣-តើពាក្យ HTMLមានន័យថាម៉េច ?
 • HTML= Hypertext Markup Language ភាសាកូដប្រើសម្រាប់បង្កើតនូវទំព័រក្នុងទំព័របណ្តាញ
៤-Web pagevមានន័យដូចម្តេច ?
 • ទំព័រឯកសារទាំងឡាយដែលបានប្រមូលផ្តុំនៅលើអីុនធឺណិត
៥-Web Site មានន័យដូចម្តេច ?
 • ជាតំបន់បណ្តាញរបស់ស្ថាប័នណាមួយដូចជាអង្គការ រដ្ឋាភិបាល ក្រុមហ៊ុន មហាវិទ្យាល័យ…….។ល។
៦- ពាក្យ Protocol មានន័យដូចម្តេច ?
 • ជាខ្នាតគំរូ ឬសំណំុនៃច្បាប់ដែលកុំព្យូទ័រប្រើសម្រាប់ទំនាក់ទំនងគ្នាទៅិញទៅមក
៧- Home Page មានន័យដូចម្តេច ?
 • ជាគេហទំព័រដំបូងដែលនឹងបង្ហាញនៅពេលអ្នកបើកតំបន់បណ្តាញក្នុងកម្មវិធីរុករក Web Browser ។
៨ - អត្ថបទតភ្ជាប់គ្មានលំដាប់ Hypertext មានន័យដូចម្តេច ?
អត្ថបទដែលមានជាប់ជាមួយនូវការតភ្ជាប់ទៅទំព័រឯកសារផ្សេងៗ។
៩- WWW មានន័យដូចម្តេច?
 • ជាអក្សរកាត់របស់ World Wide Web អក្សរកាត់នេះជាភាសាកូដមួយប្រើសម្រាប់ដាកមុខអាស័ដ្ឋាន(internet address)
១០- URL មានន័យដូចម្តេច ?
 • ជាអក្សរកាត់របស់ Uniform Resource តំបន់បណ្តាញមានអាស័យដ្ឋានរៀងៗខ្លួន ហើយមានឈ្មោះខុសៗគ្នាគេហៅថា URL ។
១១- បង្ហាញរបៀបមើលតំបន់បណ្តាញ ៖

http://documentation.openoffice.org/manuals/index.html

 • http =ពិធីការprotocol
 • documentation.openoffice.org ឈ្មោះ domain
 • manuals/index=ថតទីតាំងឯកសារ; ផ្លូវ
 • html =ឈ្មោះឯកសារ
១២- អ្វីជាកម្មវិធីរុករក’( Browser ) ?
 • ជាកម្មវីធីដែលអនុញ្ញាតិឲ្យអ្នកបើកមើលឯកសារផ្សេងៗនៅលើប្រព័ន្ធអីុនធឺណិត។គេច្រើហៅកម្មវិធីរុករកថា បណ្តាញរុករក(web browser)

កម្មវិធីរុករកបណ្តាញមាន៖

 • Firefox ភាសាខ្មែរ
 • Internet explorer
 • Safari
 • Opera
 • Mozilla Firefox
 • Maxthon
 • …….
( រក្សាសិទ្ធីដោយ៖យួន បូរ៉េត)