ហេតុអ្វីបានជាជនជាតិខ្មែរគ្មានទម្លាប់ការអាននិងការសរសេរ

១ — ការអាន ៖ ជនជាតិលោកខាងលិចនិងនៅអឺរ៉ុប សម្បូរអ្នកនិពន្ធ អ្នកប្រាជ្ញ ពីព្រោះគេទម្លាប់អានច្រើន ស្វែងយល់ការអានបានច្រើន សូម្បីតែជិះឡាន រថភ្លើង អង្គុយផឹកកាហ្វេ ….ក៏គេនិយមអានសៀវភៅ កាសែត ឬទស្សនាវដ្តី ផ្សេងៗដែរ។ លោក KILOS MOCK UTO ជនជាតិអាមេរិក រស់នៅក្នុងរដ្ឋ California បានអានសៀវភៅក្នុងបណ្ណាល័យជាតិមួយ។ក្នុង១សប្តាហ៍គាត់អានចប់សៀវភៅ១ក្បាល។ឆ្នាំ២០០០គាត់បានក្លាយជាអ្នកនិពន្ធភាពយន្តដ៏ល្បីនិងជាប់ចំណាត់ថ្នាក់ជាតិក្នុងកម្មវិធីពានរង្វាន់ភាពយន្តនៅសហរដ្ឋអាមេរិក។

ខ្ញំុមានការចាប់អារម្មណ៍ចំពោះជនជាតិខ្មែរពិសេសសិស្សានុសិស្ស សព្វថ្ងៃពួកគេហាក់បីឃ្លាតឆ្ងាយពីការអានព្រោះពួកគេ ​បានផ្តោតទៅលើការរៀនឈ្នួល ហៅថារៀនគួនោះ ពួកគេពំុមានពេលគ្រប់គ្រាន់ក្នុងការអានសៀវភៅឬឯកសារផ្សេងៗនៅផ្ទះឡើយ។នេះជាទម្លាប់មួយមិនល្អទាល់តែសោះ ព្រោះពួកគេនិយាយថា មិនបានរៀនគួ គឺ មិនចេះ។ខ្ញុំសង្កេតឃើញផងដែរបញ្ហារៀនគួ បានជះឥទ្ធិពលមិនល្អដល់ភាពក្រីក្ររបស់សិស្សនិស្សិត រហូតដល់មានសិស្សខ្លះបោះបង់ការសិក្សាដោយសារម៉ែឪគ្មានលុយឲ្យរៀនគួ ដោយពួកគេនិយាយថា មិនបានរៀនគួ គឺរៀ នមិនទាន់គេ។

២ — ការសរសេរ៖ ការសិក្សាសម័យដើម គេនិយមឲ្យសិស្សសរសេរតាមអាន និងចម្លងមេរៀនពីគ្រូបង្រៀនដែលគ្រូសរសេរលើក្តារខៀនឬហៅឲ្យសិស្សចម្លង។តែសម័យបច្ចុប្បន្នមិនមានធ្វើដូច្នេះ១០០%នោះទេ។ប៉ុន្តែការអនុវត្តវិធីខាងលើ គេសង្កេតឃើញមាននៅថ្នាក់បឋមសិក្សាធ្វើបានល្អ។ចំណែកថ្នាក់បឋមភូមិ ទុតិយភូមិអនុវត្តមិនទាន់បាន១០០%នៅឡើយទេ ព្រោះការសិក្សានៅថ្នាក់នេះ មានច្រើនមុខវិជ្ជា ពោលគឺ ១០ មុខវិជ្ជាយ៉ាងតិច ម្លោះហើយពួកគេពំុមានពេលចម្លងឬសរសេរឡើយ។

ក្រសួងអប់រំសព្វថ្ងៃ បានយកចិត្តទុកដាក់លើការសរសេរ ព្រោះមានកម្មវិធីសរសេរតាមអានពីថ្នាក់បឋមរហូតដល់ថ្នាក់អនុវិទ្យាល័យ។

*** ខ្ញំុគិតថា សិស្សានុសិស្សដែលខ្ចីសៀវភៅពីបណ្ណាល័យយកទៅផ្ទះ ត្រូវចម្លងពីសៀវភៅពុម្ពនោះឲ្យទាល់តែចប់ទើបជាការល្អ ។ មួយយ៉ាងទៀត សិស្សនិស្សិតក្តីគួរទម្លាប់សរសេរឲ្យបានច្រើន ព្រោះវានាំឲ្យយើងចងចាំផងនិងសរសេរអ្សរបានល្អផង។

(រក្សាសិទ្ធិ : អត្ថបទនិងរូបភាពដោយ យួន បូរ៉េត )

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.