ការស្វែងយល់ពី Variables នៅក្នុងភាសា Python

Codextivity
Apr 29, 2023

--

ការយល់ដឹងពី​ variable គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកសរសេរកូដ។ វាប្រៀបបានទៅនឹងប្រអប់ទំនេរមួយដែលយើងអាចដាក់ទិន្នន័យបានបន្ទាប់ពីបង្កើតហើយ។

នៅក្នុងភាសា Python ការបង្កើត variable គឺមានលក្ខណៈពិសេស​ និងភាពងាយស្រួលជាងភាសាកូដដ៏ទៃមួយចំនួន ដូចជា៖

- មិនតម្រូវការប្រើពាក្យពីមុខឈ្មោះ variable ទេ មានន័យថាយើងអាចបង្កើតវាបានដោយចាប់ផ្តើមជាមួយឈ្មោះ variable ដោយផ្ទាល់តែម្តង។

- មិនចាំបាច់បញ្ជាក់ប្រភេទ variable ជាប្រភេទណាមួយទេ Python នឹងបង្កើតប្រភេទដោយស្វ័យប្រវត្តបន្ទាប់ពីយើងផ្តល់តម្លៃឱ្យ variable នោះរួច។

- ឈ្មោះ variable គឺមិនអាចដូចគ្នាទេ ហើយ ទោះបីយើងបង្កើតឈ្មោះមួយជាអក្សរតូច មួយជាអក្សរធំក៏ដោយ a ខុសពី A។

- សម្រាប់ការបង្កើត variable ជាប្រភេទ string យើងអាចប្រើបានទាំងសញ្ញាបិទបើក បន្តក់ និងធ្មេញកណ្តុរ

# my_height គឺជាឈ្មោះ variable
# 175 គឺជាតម្លៃដែលមានប្រភេទជាលេខ (number)
my_height = 175

# x និង X ជា variable ពីរផ្សេងពីគ្នា​ដែលផ្ទុកតម្លៃរៀងៗខ្លួន
x = 10
X = 5

# ការប្រើ សញ្ញា បិតបើក បន្តក់ ឬ ធ្មេញកណ្តុរគឺគ្មានបញ្ហា
my_greeting = "Hello"
my_greeting = 'Hello'

--

--

Codextivity

Codextivity is going with you to get a better skill with computer coding. Let's get started now!