ទាញយកវីដេអូពី Facebook ងាយៗ


Facebook គឺជាបណ្តាញសង្គមដែលមានមនុស្សជាច្រើនប្រើប្រាស់ ដើម្បីទំនាក់ទំនង និងចែកចាយសារ រូបភាព និងវីដេអូជាដើម។ ប្រសិនបើអ្នកចាប់អារម្មណ៍លើរូបភាព ណាមួយហើយចង់យកវាមកទុក ក្នុងទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកគឺពិតជាងាយស្រួលណាស់ ដោយសារតែ Facebook បានបើកឲ្យទាញយកបាន។ ដោយឡែកតែ វីដេអូប៉ុណ្ណោះ ទើបមានភាពស្មុគស្មាញ។
ខាងក្រោមនេះគឺជា ដំណោះស្រាយសម្រាប់អ្នកដែលចង់ទាញយក វីដេអូពីបណ្តាញសង្គម ហ្វេសប៊ុក តាមរយៈ Extension ឬ Add-On របស់ Google Chrome មួយឈ្មោះថា DownAlbum។ សូមអនុវត្តន៍ដូចខាងក្រោម៖
១. បើកកម្មវិធី Google Chrome => ចុចលើសញ្ញាជម្រើស (ស្ថិតនៅខាងលើ ផ្នែកខាងស្តាំ)

២. ជ្រើសយកពាក្យ More Tools => Extensions ឬចុច https://chrome.google.com/webstore/category/extensions

៣. វាយពាក្យ DownAlbum ទៅក្នុងប្រអប់ស្វែងរក បន្ទាប់មកចុចប៊ូតុង “Add to Chrome”

៤. ភ្លាមនោះ វានឹងលោតផ្ទាំងមួយមក សូមចុចប៊ូតុង “Add extension” ដើម្បីដំឡើង

៥. បន្ទាប់ពីដំឡើងរួចរាល់ អ្នកនឹងឃើញសញ្ញាដោនឡូតវីដេអូទំហំ “HD” និង “SD” នៅខាងក្រោមវីដេអូ ដែលអ្នកកំពុងតែមើល។

សូមអរគុណចំពោះការអានអត្ថបទលើគេហទំព័រ www.iknow9.com
