មិនដឹងទិញកាដូរអីឲ្យ ហាន់នីមែនទេ ចាំខ្ញុំប្រាប់?
Aug 23, 2017 · 1 min read


ដល់ថ្ងៃពិសេសរបស់ហាន់នីហើយ មិនដឹងថាត្រូវទិញអ្វីសម្រាប់គេ ខំគិតឡើងកាញ៉ាញ់ខួរហើយក៏នៅគិតមិនចេញមែនទេ? ខ្ញុំមានគំនិតមួយចង់ចែករំលែកដល់អ្នកទាំងអស់គ្នា គឺចូលទៅមើលគណនី Pinterest របស់សង្សារអ្នកទៅ ប្រហែលជាអាចផ្តល់គំនិតច្រើនដល់អ្នកជាមិនខាន។
បណ្តាញសង្គម Pinterest គឺបង្កើតមកសម្រាប់តែចែកចាយរូបភាព ដូច្នេះហើយមនុស្សម្នារជាច្រើនបានប្រើប្រាស់ Pinterestនេះ ដើម្បីចែកចាយរូបភាពនៃរបស់ដែលខ្លួនស្រលាញ់ ទីកន្លែងដែលចូលចិត្ត និងគំនិតផ្សេងៗ ទៅកាន់មនុស្សគ្រប់គ្នា។
ដូច្នេះហើយទើប Pinterest គឺជាទីកន្លែងល្អសម្រាប់ស្វែងរកគំនិតរបស់ដៃគូអ្នក។
សាកចូលមើលទីនេះបន្តិចមើលន៍៖ https://www.pinterest.com/explore/teenage-girl-gifts

