ស្តាប់វិទ្យុផ្សាយផ្ទាល់ពីគ្រប់ទីកន្លែងលើពិភពលោក ដោយឥតគិតថ្លៃ
Aug 8, 2017 · 1 min read


តោះទៅស្តាប់វិទ្យុ ដែលកំពុងផ្សាយផ្ទាល់នៅទូទាំងពិភពលោកជាមួយវែបសាយ Radio Garden។ Radio Garden គឺជាគម្រោងស្រាវជ្រាវអន្តរជាតិមួយ ដែលទទួលបានការឧបត្ថម្ភពី HERA (Humanities in the European Research Area)។
នៅលើវែបសាយ Radio Garden ក្រៅពីអាចស្តាប់វិទ្យុផ្សាយផ្ទាល់ អ្នកអាចស្តាប់ការផ្សាយផ្សេងទៀតដែលបានរក្សាទុក សម្រាប់ចែកចាយដល់មនុស្សទូទាំងពិភពលោកផងដែរ។
ដើម្បីស្តាប់វិទ្យុ
១. សូមចូលទៅកាន់វែបសាយ www.radio.garden ។ ភ្លាមនោះ គេហទំព័រនេះនឹងនាំអ្នកទៅកាន់វិទ្យុដែលកំពុងផ្សាយនៅក្នុងតំបន់ដែលយើងរស់នៅ ជាមុនសិន។

២. រង្វង់ពណ៌បៃតង នៅពាសពេញផែនដី គឺជា សញ្ញាបង្ហាញថាមានវិទ្យុកំពុងតែផ្សាយផ្ទាល់។ ដូច្នេះអ្នកអាចចុចលើ រង្វង់ពណ៌បៃតងនោះ អ្នកនឹងបានឮសំឡេងវិទ្យុដែលកំពុងផ្សាយផ្ទាល់។

