អ្វីទៅជាប្រាសាទ?

Morin Var
Morin Var
Jul 30, 2017 · 1 min read

អត្ថបទដើម៖ អ្វីទៅជាប្រាសាទ?

អ្នកខ្លះបាននិយាយថាប្រាសាទជាកន្លែងគង់នៅរបស់ស្តេច… ជាការពិត ប្រាសាទជាទីកន្លែងសក្ការៈរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ប្រាសាទគឺទីកន្លែងដ៏ពិតជាក់លាក់ នៅលើទីតាំងមួយដ៏សមស្រប​ ទាំងខាងសាសនា ទាំងមានសោភណ័ភាព ដែលអាទិទេព អាចសម្លឹងឃើញពីលើមេឃ និងចុះមកឋានមនុស្សបានយ៉ាងឆាប់រហ័ស។ ប្រាសាទជារូបភាពបំព្រួញមួយដែលបង្រួមនូវរាល់និមិត្ដរូបទាំងឡាយ ហើយនៅក្នុងទម្រង់ពីបុរាណ គឺជាបង្គោល សសរលោកមួយ (The cosmic pillar) ដែលភ្ជាប់ពីឋានទេវតា និង ឋានមនុស្ស គឺជាអ័ក្ស ឬជន្ទល់នៃពិភពលោក​ដែលមានស្ថេរភាព​​​ ឬមាំមួនឋិតថេរមួយ ដែលតែងតែធ្វើឱ្យពិភពលោកកំពុងតែមានចលនា​ មានការផ្លាស់ប្ដូរវិវត្ដន៍(រូបភាពទី១)។​ បង្គោលបែបនេះ ហៅថាអក្ស័មុណ្ឌី​ (The Axis Mundi) ដែលគេឃើញមាននៅប្រទេសឥណ្ឌា​ក្នុងរជ្ជកាលព្រះបាទអសោក​ នៅសតវត្សទី៣មុនគ្រិស្តសករាជ។​ នៅស្រុកខ្មែរ​ កាលពីបុរាណកាល យើងក៏ឃើញមានបង្គោលថ្មជាច្រើនដែរ​(រូបភាពទី២) ដែលសព្វថ្ងៃនៅភាគខាងជើងប្រទេសឡាវ​ គឺជាបង្គោលដែលបុព្វការីជនខ្មែរបានសាងឡើងមុនការហូរចូលនៃឥទ្ធិពលវប្បធម៌ឥណ្ឌា។

ចំពោះបង្គោលសសរលោកនោះ​ គឺជាភ្នំព្រះមេរុ ដែលមានទម្រង់ច្រើនជាន់ ត្រួតលើគ្នានៅកណ្ដាលទ្វីបលោក ហើយនោះហើយគឺជាភ្នំហិមាល័យ ដែលនៅតាមជំរាល ទាំងឡាយនោះ ​​គឺជាទីកន្លែងនៃអាទិទេពស្នាក់នៅ ពិសេសព្រះសិវៈ។¹ ក្នុងអត្ថន័យនេះ លោកស្រី Jeanine AUBOYER បានសរសេរថា ប្រាសាទគឺជាសំណង់តម្រាប់តាមនៃលំនៅដ្ឋានអាទិទេព បង្ហាញឡើងដូចជាភ្នំនៃលោកយើង ដែលជាដុំស្នូលនៃពិភពលោក។ រូបរាងស្ថាបត្យកម្មផេ្សងៗ ត្រូវបានបង្កើតឡើងជានិមិត្ដរូប ដោយបង្ហាញច្បាស់នូវបន្ទប់របស់ប្រាសាទ មានដំបូលរាងសាជី ទៅតាមកំរិតឆ្លើយគ្នាទៅនឹងបណ្ដាថ្នាក់ទាំងឡាយដែលជាទម្រលំនៅដ្ឋាននៃពពួកអាទិទេព,ក្នុងពិភពនៃអាទិទេព។

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade