ដើម្បី​ដំឡើង​កម្មវិធី ដែលទាញយក​ក្រៅពី ហាងកម្មវិធី/Play Store

ដើម្បី​ដំឡើង​កម្មវិធី ដែលទាញយក​ក្រៅពី ហាងកម្មវិធី/Play Store

ជាទូទៅ​រាល់កម្មវិធីគឺត្រូវដំឡើងតាមរយៈ ការចូលទៅ​ទាញយក និងដំឡើង​ចេញពី ហាងកម្មវិធី ឬ Play Store របស់ក្រុមហ៊ុន Google។ ដោយឡែក​ប្រសិនបើអ្នកទាញយក និងដំឡើងកម្មវិធី​ដោយផ្ទាល់ មិនធ្វើឡើងតាមរយៈ ហាងកម្មវិធីនោះទេ ទូរស័ព្ទ​របស់​អ្នក​​នឹង​ សួរ​អ្នកសិន ថាតើពិតជាចង់ដំឡើងកម្មវិធី​នេះមែន ឬទេ?
 
 ការសួរ​នេះដោយសារតែ កម្មវិធីពីខាងក្រៅ​ហាងកម្មវិធីខ្លះ​អាច​នឹងមានមេរោគ ដូច្នេះហើយ​ទើប​វាតែងតែសួរដូច្នេះ។ ប៉ុន្តែ​ប្រសិន​បើអ្នកទាញយក​កម្មវិធី​ ចេញពីប្រភព​ដែលអ្នកទុកចិត្តបានហើយនោះ ដូច្នេះ​មិនចាំបាច់ខ្វល់ពីរឿងនេះទេ។
 ដើម្បី​ដំឡើង​កម្មវិធី ដែលទាញយក​ក្រៅពី ហាងកម្មវិធី/Play Store សូមអនុវត្តន៍ដូចខាងក្រោម៖
 ១. ចុចលើប៊ូតុង Setting

២. បន្ទាប់មក​ស្វែងរកពាក្យថា Security (ទីតាំងរបស់វា​នៅខុសៗពីគ្នា អាស្រ័យតាម​ជំនាន់អែនដ្រយ​)

៣. បន្ទាប់មក​ស្វែងរកឃ្លាថា “Unknown sources” និងបើក​មុខងារមួយនេះជាការស្រេច

Click to Post

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.