ប្រព័ន្ធទូទាត់លុយប្រើបច្ចេកវិទ្យាប្លុកឆេនរបស់ធនាគារជាតិបានដាក់ឲ្យប្រើប្រាស់សាកល្បងហើយ

Hunly Chheng
Cryptobodia
Published in
1 min readJul 19, 2019

ប្រព័ន្ធទូទាត់លុយរវាងធនាគារ ដែលបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ហើយបានដាក់ឈ្មោះថា “បាគង” (Bakong) ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងហើយកាលពីថ្ងៃទី 18 ខែវិច្ឆកា កន្លងមកនេះ ។

កម្មវិធីបាងគងនេះបានប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីធ្វើប្រតិបត្តិការទូទាត់លុយរវាងធនាគារនានានៅក្នុងស្រុក ដែលមិនមានគិតថ្លៃសេវាប្រតិបត្តិការនោះទេ ។

បាគងនឹងជួយដោះស្រាយបញ្ហាការទូទាត់លុយរវាងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុនានា ដោយពីមុនដើម្បីផ្ទេរលុយពីធនាគារមួយទៅធនាគារមួយទៀតនៅក្នុងស្រុក អ្នកត្រូវការទៅធនាគារផ្ទាល់ដើម្បីធ្វើប្រតិបត្តិការ ហើយវាចំណាយពេលវេលាយូរ និងត្រូវចំណាយថ្លៃសេវាប្រតិបត្តិការ ។ តែចំពោះប្រព័ន្ធបាគង អ្នកគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទដៃដើម្បីធ្វើប្រតិបត្តិការតែប៉ុណ្ណោះ ហើយវាមានភាពងាយស្រួល និងមិនអស់ថ្លៃសេវា ។

ធនាគារដែលជាសមាជិកដំបូងរបស់ប្រព័ន្ធនេះរួមមាន ​ធនាគារអេស៊ីលីដា (ACLEDA) ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) វីង (Wing) និងធនាគារវឌ្ឍនៈ ។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធបាគងនេះបានប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនដែលមានឈ្មោះថា Hyperledger IROHA ដែលបង្កើតឡើងដោយ Linux Foundation ។

ប្រិយមិត្តអ្នកអានអាចទាញយកកម្មវិធីបាគង ដើម្បីធ្វើការចុះឈ្មោះប្រើប្រាស់ តាមរយៈ Google Play សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍​ Android និង App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការណ៍​ iOS ។

--

--