១០ចំនុច ត្រូវជៀសវាងពេលរកសីុអនឡាញ

20150824161251-wordpress-blogging-writing-typing-macbook-laptop-computer-technology-business-working

រកសុីតាមអនឡាញ គឺចាប់ផ្ដើមដោយការបំពេញតម្រូវការ និងបង្កើតជំនឿទុកចិត្តពីអតិថិជន។ រឿងសំខាន់មួយទៀត គឺរក្សាលំនឹងមិនឲ្យបាត់បង់មុខជំនួញនេះ។ យ៉ាងណាមុិញ បរាជ័យ និងឧបសគ្គក្នុងមុខជំនួញនេះហាក់មានច្រើន និងលេចឡើងឲ្យឃើញនឹងភ្នែករបស់យើងសព្វថ្ងៃ។ តួយ៉ាងដូចជា ការរំពឹងទុកខ្ពស់ពេកទៅលើផលចំណេញ និងការដើរតួច្រើនមុខពេកសំរាប់អតិថិជន។ នៅមានបញ្ហាជាច្រើនទៀត ដូច្នេះសូមអានបញ្ហាទាំង ១០ នៅខាងក្រោមដូចតទៅ៖

  1. គ្មានផែនការវាយលុក៖ មិនចាំបាច់មានផែនការអស្ចារ្យពេក តែអ្នកនៅតែត្រូវការផែនការមួយ។ ផែនការមិនចាំបាច់ដល់ ២០ទំព័រនោះទេ សំខាន់គឺ ស្គាល់អតិថិជន ស្គាល់ទំនិញរបស់អ្នក និងដឹងពីអ្វីដែលអតិថិជនហ៊ានជះលុយរបស់គេទៅលើទំនិញឬសេវាកម្មនោះ។
  2. គិតរឿងតូចតាចពេក៖ “រឿងសំខាន់គឺត្រូវឲ្យមុខជំនួញងើបក្បាលបានសិន” តាមសម្ដីលោក ស្ទីវ ថូបាក។ កុំគិតរឿងកំប៉ិកកំប៉ុកដូចជា ឡូហ្គូ ឬនាមបណ្ណនាំតែខាតពេល។ សំខាន់ត្រូវគិតយ៉ាងណាឲ្យមុខជំនួញអ្នកអាចដំណើរការទៅមុខបានសិន។
  3. អត់គិតរឿងលុយ៖ ត្រូវមានសុទិដ្ឋិនិយម — មិនមែនតែរឿងលុយទេ — លោក ថូបាក និយាយថា “ជំនួញខ្លះអស់លុយទាំងមិនទាន់បានចំណេញផង”។ ត្រូវគិតពីផែនការថវិការ ចំណាយល្អិតល្អោច និង បរិមាញថវិការដែលអាចឲ្យជំនួញអ្នកទៅដល់ភាពជោគជ័យ។
  4. អោយតម្លៃផលិតផលទាប៖ ស៊ីនធា សាល៊ីម ម្ចាស់ក្រុមហ៊ុន និងស្ថាបនិក Citizen’s Mark ដាក់តម្លៃផលិតផលមួយដោយគិតទាំងថ្លៃពលកម្ម និងថ្លៃដើមសម្ភារៈសំរាប់ចង្វាក់ផលិតកម្ម។ គាត់និយាយថា “តម្លៃខ្ពស់ក៏ដោយ តែចាំបាច់ត្រូវដាក់តម្លៃប៉ុណ្ណឹង”។ ជំនួញកាន់តែរីកចម្រើន តម្លៃក៏ត្រូវកំណត់តាមហ្នឹងដែរ។
  5. ភ្លេចគិតរឿងសេវាកម្ម៖ ទោះរកស៊ីតាមអនឡាញមែន តែកុំភ្លេចថាភ្ញៀវនឹងមកមើលវេបសាយយើងម្ដងទៀត។ ព្យាយាមទំនាក់ទំនងតាម live chat, ទូរសព្ទ, ឬអ៊ីម៉េល។ ឧស្សាហ៍មើលការវាយតម្លៃ ឬមតិរបស់ភ្ញៀវក៏ល្អដែរ។
  6. ឲ្យច្រើនពេក បានមកវិញតិច៖ ការឲ្យរបស់ free ទៅភ្ញៀវក៏អាចបន្ថែមនូវចំណាយរបស់យើងដែរ។ សំរាប់ភ្ញៀវល្អៗ ឬម៉ូយដែលយើងចង់រក្សា យើងអាចផ្ដល់អ្វីដែលចាំបាច់តែមិនអស់ច្រើន ដូចជា ebooks, ការណែនាំ ការអប់រំតាមអ៊ីម៉េលអីវិញក៏បាន។
  7. ចាយតិចពេកលើបណ្ដាញសង្គម៖ ផ្ដើមដំបូង Pinterest, Facebook គឺជាជម្រើសល្អ តែដំបូងកុំចាយធូរពេក ហើយគួរតែរើសគោលដៅម្នាក់ ឬពីរនាក់សាកល្បងសិន។ Linkedin ជាជម្រើសល្អសំរាប់បង្កើត brand ផ្ទាល់ខ្លួន។
  8. មិនពិចារណាពេលរើសបុគ្គលិក៖ ប្រញាប់រើសបុគ្គលិកពេក អាចធ្វើឲ្យជំនួញអ្នកមានបញ្ហា។ ត្រូវពិចារណាទៅលើសមត្ថភាព និងការប្ដេជ្ញារបស់បុគ្គលនោះមុននឹងសម្រេចចិត្តចំណាយលុយទៅលើគេ។
  9. ចំណាយពេលខុស៖ រឿងសំខាន់គឺ ជីវិតត្រូវមានលំនឹងការងារ និងជីវិត។ កុំទាន់គិតរឿងនេះ (ឬចាំមួយ ឬពីរឆ្នាំក្រោយសឹមគិតពីរឿងនេះ)។ លោក ថូបាក និយាយថា “កុំខ្វល់រឿងពេលអី! គំនិតអស្ចារ្យមិនលេចមកនៅពេលអ្នករាប់នាទី ឬធ្វើការច្រើនមុខក្នុងពេលតែមួយនោះទេ។ វាលេចមកនៅពេលអ្នកផ្ដោតលើរឿងតែមួយមុខគត់។ រីឯអ្វីផ្សេងទៀត សូមទុកវាមួយឡែកសិនចុះ។
  10. គិតថារកស៊ីអ្វីក៏ត្រូវ៖ ផលិតផល ឬសេវាពីក្រុមហ៊ុនមួយដែលក្រុមហ៊ុនមួយប្រើបាន មិនមែនថាអ្នកក៏ប្រើបាននោះទេ។ អ្នកត្រូវពិចារណាពីអ្វីដែលអ្នកអាន ហើយស្វែងរកឳកាសផ្សេងៗទៀត។ បើអ្នកសាកល្បងលើផលិតផលមួយ ដោយចាយតិច ហើយហានិភ័យតិច នោះអ្នកធ្វើវាចុះ។

ប្រភពអត្ថបទ៖ 10 Mistakes to Avoid When Starting an Online Business

បកប្រែ និងកែសម្រួលដោយ ឌីយ៉ា

អត្ថបទទាក់ទង៖

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.