ការទទួលទានទឹកពេលក្រោយពីដំណេកភ្លាមៗមានប្រយោជន៏ដល់ម្លឹងផង

sambatlim
Idea worth sharing
Published in
1 min readApr 15, 2017

By: Sambat Lim

Source: shutterstock

មនុស្សមួយចំនួនធំទៅហើយដែលបានយកការទទួលទានទឹកនៅពេលក្រោកពីដំណេកភ្លាមៗជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន នៅឡើយប្រជាជនខ្មែរនៅជនបទមួយចំនួនដែលមិនបានដឹងពីទម្លាប់ក៏ដូចជាអត្ថប្រយោជន៏ដ៏ច្រើនពីទម្លាប់មួយនេះហើយថ្ងៃនេះយើងមកដឹងទាំងអស់គ្នាថា​។ តើវាមានប្រយោជន៏យ៉ាងណាខ្លះ?

ជាការពិតណាស់ការទទួលទានទឹកនៅពេលក្រោយពីដំណេកវាអាចជួយការពារយើងពីជំងឺនិងរោគជាច្រើនមុខដូចជា:

ជំងឺឈឺក្បាល, ឈឺខ្លួន, ប្រព័ន្ធប្រតិបត្តិការបេះដូង, ចង្វាក់ចលនាបេះដូង, ខ្លាញ់ក្នុងឈាម, ជំងឺរបេង, ជំងឺក្រលៀន, ការក្អួតចង្អោរ, ឬសដូងបាត, រាគ, ទឹកនោមផ្អែម, រោគទាក់ទងនិងភ្នែក, ត្រចៀក, ច្រមុុះ, និង បំពង់ក ទាំងអស់, ជំងឺទល់លាមក​, ជំងឺក្រពះ និងរោគជាច្រើនទៀត។

តើត្រូវធ្វើដូចម្តេចដើម្បីអោយវាមានប្រសិទ្ធិភាព100%?

ពេលភ្ញាក់ពីដំណេកភ្លាមមុនពេលទៅដុសធ្មេញ ត្រូវទទួលទានទឹក160ml ចំនួន4ដងសរុបទៅគឺ 640ml (ជាងកន្លះលីត្រ)។

ទៅដុសធ្មេញហើយត្រូវរងចាំដោយមិនទទួលទានអាហារ ក៏ ដូចជាទឹករហូតដល់រយះពេល 45 នាទី។

ក្រោយពេលទទួលទានអាហារពេលព្រឹក ថ្ងៃ ក៏ដូចជាពេលល្ងាចរួចរាល់ ហាមមិនអោយទទួលទានអ្វីទាំងអស់សូម្បីតែទឹករហូតដល់រយះពេល2ម៉ោងសឹមទទួលទានដូចធម្មតា។

សម្រាប់មនុស្សចាស់ដែលមិនអាចទទួលទានទឹកបានច្រើនក៏សូមត្រឹមតែផឹកអោយបានតាមតែអាចធ្វើទៅបាន កាន់តែច្រើនកាន់តែល្អ។

សម្រាប់អ្នកដែលមានសុខភាពល្អហើយវានឹងធ្វើអោយសុខភាពកាន់តែល្អថែមទៀត។

រយះពេលនិងប្រសិទ្ធិភាព

សម្រាប់រោគសម្ពាធឈាម ប្រើពេល : 30 ថ្ងៃ។

ទឹកនោមផ្អែម ប្រើពេល: 30 ថ្ងៃ។

ជំងឺរបេង ប្រើពេល: 90 ថ្ងៃ។

បញ្ចាក់: បើមានបញ្ហាចាំបាច់ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្រជំនាញជាបន្ទាន់។

ប្រភព: source

--

--

sambatlim
Idea worth sharing

Hello, I am a student who like sharing experiences and I am very humble to get someone ideas. Be happy to share your story.