របៀបការពារកំព្យូទ័ររបស់អ្នក ពីWanna Ransomware ដែលជាមេរោគមួយប្រភេទដ៏ខ្លាំងកំពុងតែរាតត្បាតជុំវិញពិភពលោក។

sambatlim
Idea worth sharing
Published in
2 min readMay 15, 2017

By: Sambat Lim

មេរោគកំព្យូទ័រមួយប្រភេទដែលមានឈ្មោះថា WannaCry 2.0 or WannaDecrypt0r 2.0 ransomware​ កំពុងរាតត្បាតយ៉ាងខ្លាំងជុំវិញពិភពលោកហើយបានវាយលុកកំព្យូទ័រចំនួន200​ 000 គ្រឿងហើយ​នៃចំនួនប្រទេស150ក្នុងពិភពលោកហើយវាក៏អាចរាតត្បាតដល់កម្ពុជាផងដែរបើយើងមានការធ្វេសប្រហែស។

picture from google

តើវានឹងធ្វើអោយកំព្យូទ័ររបស់យើងមានបញ្ហាដូចម្តេចខ្លះ?

វានឹងលាក់ទិន្នន័យទាំងអស់របស់យើងដែលមានក្នុងកំព្យូទ័រហើយបើយើងចង់បានទិន្នន័យទាំងនោះមកវិញយើងត្រូវតែបង់លុយអោយវាតាមលក្ខណអនឡាញ។និយាយរួមវាហាក់ដូចជាការចាប់ជម្រិតតាមលក្ខណអនឡាញដែលយកទិន្នន័យរបស់អ្នកជាថ្នូរ។

តើមានវិធានការអ្វីខ្លះដើម្បីបង្ការការរាតត្បាតមេរោគនេះចូលកំព្យូទ័ររបស់អ្នក?

វិធីទី1: វាមានបញ្ហាលំបាកបន្តិចចំពោះអ្នកដែលប្រើWindow ជំនាន់ចាស់ៗ( Server 2003, Windows 8, XP) អ្នកត្រូវទាញយកSecurity update ពីwebsite របស់microsoft ហើយតំឡើងលើកំព្យូទ័ររបស់អ្នក។ សម្រាប់អ្នកដែលប្រើwindow10 ជំនាន់ក្រោយបង្អស់អ្នកចាំបាច់ត្រូវupdate window defender​ និង update window តែម្តងបើមាន​ license របស់អ្នក។

វិធីសាស្ត្រទី2:​ អ្នកត្រូវទៅកាន់ controlpanel>feature and application>turn feature window on or off>UNCHECK SMB 1.0/CIFS FILE SHARING SUPP0RT>restart computer.

សម្រាប់Window 7 អ្នកត្រូវទៅកន្លែងstart ហើយអ្នកនឹងឃើញcontrol panel​នៅផ្នែកខាងស្តាំ។
ចុចលើពាក្រថា Programs and feature
នៅផ្នែកខាងឆ្វេងអ្នកឃើញពាក្រថា Turn window feature on or off ហើយចុចលើវាទៅ។
ហើយស្វែងរកពាក្រថា SMB 1.0/CIFS FILE SHARING SUPP0RT រួចហើយclick លើសញ្ញា Tick ដកវាចេញ ហើយចុចOk​ហើយចុចលើពាក្រថា​ Restart now ជាការស្រេច។

ទន្ទឹមនឹងវិធានការខាងលើអ្នកក៏ចាំបាច់ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះការចុចលើlinkដែលអ្នកមិនទុកចិត្តឬក៏អ្នកមិនដែលស្គាល់ពីមុនមក ជាពិសេសនៅពេលអ្នកដែលយើងមិនដែលស្គាល់ផ្ញើlinkអ្វីមួយមកអ្នកតាមរយះបណ្តាញសង្គម(facebook, gmail,etc.).

ផងដែរmicrosoftក៏លើកទឹកចិត្តអោយប្រើកម្មវិធីកំចាត់មេរោគផងដែរ ។

គួរបញ្ជាក់ថា:អ្នកជំនាញកំពុងតែស្វែងរកវិធីកំចាត់មេរោគនេះផងដែរ តែមិនទាន់មានប្រសិទ្ធិភាព100%នៅឡើយ ដូច្នេះអ្នកត្រូវការពារប្រសើរជាងព្យាបាល។

ប្រភព: resource

ប្រភពវិធីទី2: resource

--

--

sambatlim
Idea worth sharing

Hello, I am a student who like sharing experiences and I am very humble to get someone ideas. Be happy to share your story.