កម្មវិធីសំរាប់អោយកុមារីកម្ពុជាទៅចូលរួមប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យានៅសហរដ្ឋអាមេរិកចាប់ទទួលពាក្យហើយ
View in: English
ជារៀងរាល់ឆ្នាំកម្មវិធី Technovation អញ្ជើញសិស្សស្រីមកពីជុំវិញពិភពលោកដើម្បីរៀន និង អនុវត្តជំនាញផ្សេងៗ សម្រាប់ការដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គមតាមរយៈបច្ចេកវិទ្យា។
ចូលរួមជាមួយពួកយើង ដើម្បីជំរុញការផ្លាស់ប្តូរក្នុងសង្គម
លក្ខខណ្ឌដើម្បីចូលរួម (សម្រាប់សិស្ស)
ក្មេងស្រី (អាយុ ចាប់ពី ១០ ទៅ ១៨ឆ្នាំ) ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី Technovation Girls អាចដាក់ពាក្យចូលរួមបាន។
ដើម្បីចូលរួមការប្រកួតប្រជែង កុមារីត្រូវចុះឈ្មោះតាមរយៈ គេហទំព័រ https://technovationchallenge.org/#/ ដោយមានការយល់ព្រមពីអាណាព្យាបាល ហើយត្រូវនឹងលក្ខខណ្ឌដូចខាងក្រោម :
- សិស្សទាំងអស់ត្រូវមានអាយុចន្លោះ ពី ១០ ទៅ ១៨ ឆ្នាំ គិតត្រឹមថ្ងៃ ទី ០១ ខែ សីហា ឆ្នាំ ២០២០
- សិស្សចូលរួមត្រូវតែជាក្មេងស្រី
- ក្រុមនិមួយៗ ត្រូវមានសមាជិកពី ១ ទៅ ៥ នាក់ ហើយសិស្សម្នាក់អាចចូលរួមបានតែមួយក្រុម
- ការចាត់ក្រុមអាស្រ័យទៅតាមសមាជិកណាដែលមានអាយុច្រើនជាងគេនៅក្នុងក្រុម
- សិស្សអាចចូលរួមជាមួយនឹង Technovation Girls បានច្រើនរដូវកាល រហូត ដល់ពួកគេឈានដល់វ័យ ១៨ ឆ្នាំ
- សិស្សអាចចាប់សមាជិកក្រុម រឺ គ្រូបង្ហាត់ដដែល ប៉ុន្តែពួកគេមិនអាច ធ្វើគម្រោងដដែលទេ
- ក្រុមអាចធ្វើគម្រោងលើបញ្ហាដដែល ប៉ុន្តែ គំរូកម្មវិធីទូរស័ព្ទ ត្រូវតែខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ។
Technovation គាំទ្រទៅលើ ភាពចម្រុះជាតិសាសន៍ សមធម៌ និង ការរួមបញ្ចូល
បេសកកម្មរបស់យើងគឺដើម្បី ផ្សារភ្ជាប់ និង ស្វាគមន៍សិស្សានុសិស្ស និង គ្រូបង្ហាត់ទាំងឡាយណាដែលមិនអាចមានឳកាសក្នុងការរៀន និង បង្កើតបច្ចេកវិទ្យាដោយសារការប្រកាន់ពូជសាសន៍ សេដ្ឋកិច្ច សង្គម រនាំងផ្នែកវប្បធម៌ និង ការរើសអើង។ កម្មវិធីនេះធ្វើឡើងនៅច្រើនជាង១០០ប្រទេសជុំវិញពិភពលោកជាមួយនឹងប្រវត្តិសាស្ត្រធ្លាប់ដែលរើសអើងស្រ្តី ។
ការសិក្សាបានបង្ហាញថាស្រ្តី និង ក្មេងស្រីមានចំណាប់អារម្មណ៍ហើយនឹងចង់ចូលរួមជាមួយវិស័យ STEM ពេលដែលពួកគេស្ថិតនៅក្នុងបរិយាកាសមួយដែលត្រូវបានកំណត់ថាជាស្ត្រីដោយសារតែពួកគេងាយស្រួលចែករំលែក ចូលរួមបញ្ចេញមតិ និង សួរសំនួរផ្សេងៗ ។ Technovation Girls មានគោលបំណងផ្តល់នូវបរិយាកាសមួយដែលមានផាសុខភាពសម្រាប់ក្មេងស្រី ។
បន្ថែមពីលើនេះទៀត Technovation Girls មានមោទនភាពក្នុងការផ្តល់ឲ្យដល់សិស្សស្រីជាមួយនឹងនិម្មិតរូបថ្មីមួយដែលពួកគេអាចមើលឃើញខ្លួនគេក្នុងអាជីពបច្ចេកវិទ្យា ។
កាលបរិច្ឆេទសំខាន់ៗសម្រាប់ឆ្នាំ ២០២០
នេះគឺជាកាលបរិច្ឆេទសំខាន់ៗដែលអ្នកត្រូវចងចាំក្នុងការចូលរួមកម្មវិធី។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីគម្រោងរបស់យើងចុចតាមរយៈ តំណរនេះ
- ១០ តុលា ២០១៩ : ចាប់ផ្តើមទទួលពាក្យសម្រាប់សិស្ស រហូតដល់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០១៩
- ០៥ មករា ២០២០ : ការចាប់ផ្តើមជាផ្លូវសម្រាប់ឆ្នាំ ២០២០
- ២០ មេសា ២០២០. ១៩:០០ UTC : ផុតកំណត់ការបញ្ជូនគម្រោងដើម្បីប្រកួតប្រជែង
- ពាក់កណ្តាលខែមេសា — ពាក់កណ្តាលខែឧសភា,២០២០ : កម្មវិធីប្រកួតប្រជែងថ្នាក់តំបន់និង ការវាយតម្លៃតាមអនឡាញ
- ដើមខែមិថុនា ២០២០: ការវាយតម្លៃពាក់កណ្តាលផ្តាច់ព្រាត់តាមអនឡាញ
- សីហា ២០២០ — កិច្ចប្រជុំកំពូលពិភពលោករបស់ Technovation